- ការវិនិយោគប្រកបដោយទំនួលខុសត្រូវ
ការវិនិយោគប្រកបដោយទំនួលខុសត្រូវជាលក្ខខណ្ឌស្រមាប់កិច្ចសហការ
CAIIA មានេគោលបំណងគាំទ្រការវិនិយោគដែលស្របច្បាប់ មានតម្លាភាព គួរឱ្យទុកចិត្តផ្នែកពាណិជ្ជកម្ម និងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម។ វិធីសាស្ត្ររបស់សមាគមមានកម្រិតសមស្របទៅនឹងលក្ខណៈ ទីតាំង ទំហំនិងហានិភ័យនៃសកម្មភាពនីមួយៗ។
- ផ្នែកកពិនិត្យស្នូល
CAIIA អាចពិចារណា
01
អត្តសញ្ញាណផ្លូវច្បាប់ សិទ្ធិអំណាច និងកម្មសិទ្ធិរបស់ម្ចាស់ផលប្រយោជន៍ចុងក្រោយ
02
ប្រភពមូលនិធិ និងព័ត៌មានអំពីប្រភពទុន
03
ការសូកប៉ាន់ អំពើពុករលួយ ការឆបោក ការសម្អាតបា្រក់ និងការប្រឈមនឹងទណ្ឌកម
04
ទំនាស់ផលប្រយោជន៍និងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ
05
លក្ខខណ្ឌការងារ សុវត្ថិភាពកម្មករ ការងារដោយបង្ខំនិងការជួញដូរមនុស្ស
06
សិទ្ធិដីធ្លីការទទួលបានដីការផ្លាស់ទីលំនៅ និងជីវភាពរស់េនៅក្នុងមូលដ្ឋាន
07
ការចូលរួមរបស់សហគមន៍និងបណ្ដាញបណ្ដឹងដែលអាចចូលប្រើបាន
08
ផលប៉ះពាល់បរិស្ថាន ការបំពុល ជីវច្រមុះ អាកាសធាតុនិងធនធានធម្មជាតិ
09
បេតិកភណ្ឌវប្បធម៌និងភាគីពាក់ព័ន្ធដែលងាយរងគ្រោះ
10
ការការពារទិន្នន័យ សន្តិសុខសាយប័រ និងការរក្សាការសម្ងាត់
11
អភិបាលកិច្ចការបង្ហាញព័ត៌មាន គណនេយ្យភាព និងការតាមដាន
ស្តង់ដារមិនបង្កគ្រោះថ្នាក់
CAIIA នឹងមិនសម្របសម្រួលដោយដឹងជាមុននូវគម្រោង ឬគំនិតផ្តួចផ្តើមដែលពាក់ព័ន្ធនឹងអំេពើពុករលួយជាសារវន្ត ការគេចវេះទណ្ឌកម្មការងារដោយបង្ខំការជួញដូរមនុស្ស ការខូចខាតបរិស្ថាន ឬសង្គមធ្ងន់ធ្ងរ ការទទួលបានដីដោយខុសច្បាប់ ឬការរំេលោភបំពានធ្ងន់ធ្ងរផ្សេងទៀតលើច្បាប់ ឬសិទ្ធិមនុស្សមូលដ្ឋានឡើយ ។
CAIIA អាចផ្អាក បដិសេធ ឬបញ្ចប់ការគាំ្រទ នៅពេលព័ត៌មានមិនអាចទុកចិត្តបាន មានការបដិសេធសហការក្នុងការពិនិត្យ កង្វល់ជាសារវន្តមិនអាចកាត់បន្ថយបានដោយសមហតុផល ឬការបន្តចូលរួមនឹងធ្វើឱ្យ CAIIA ឬភាគីពាក់ព័ន្ធដែលរងផលប៉ះពាល់ប្រឈមនឹងហានិភ័យដែលមិនអាចទទួលយកបាន ។
តួនាទីនិងទំនួលខុសត្រូវ
CAIIA អាចពិនិត្យព័ត៌មាន កំណត់បញ្ហា ស្នើសុំការបំភ្លឺណែនាំវិធានការការពារ ស្រមបស្រមួលកិច្ចសន្ទនា និងបញ្ជូនករណីទៅអ្នកជំនាញដែលមានលក្ខណៈសម្បត្តិ្រគ្រប់គាន់។ ម្ចាស់គម្រោង និងវិនិយោគិននៅតែទទួលខុសត្រូវចំេពោះសេចក្តីសម្រេច ការត្រួតពិនិត្យដោយប្រុងប្រយ័ត្នលិខិតអនុញ្ញាត អនុលោមភាពច្បាប់ ហិរញ្ញប្បទាន ដំបូន្មានវិជ្ជាជីវៈ កាតព្វកិច្ចចំពោះភាគីពាក់ព័ន្ធនិងផលប៉ះពាល់គមោ្រងរបស់ខ្លួន ។
ការរាយការណ៍កង្វល់
ប្រសិនបើអ្នកមានកង្វល់ដោយសុចរិតអំពីការប្រពឹ្រត្តិដែលពាក់ព័ន្ធនឹង CAIIA សមាជិក ដៃគូឬកិច្ចការដែល CAIIA គាំ្រទ សូមប្រើបណ្ដាញអនុលោមភាពសម្ងាត់ ។
CAIIA ហាមឃាត់ការសងសឹកចំពោះបុគ្គលដែលលើកឡើងកង្វល់ដោយសុចរិត ។ របាយការណ៍គួរផ្អែកលើការពិត និងធ្វើឡើងដោយសុចរិត ។ ការសម្ងាត់នឹងត្រូវបានការពារតាមកម្រិតដែលអាចធ្វើបានដោយសមហតុផល និងស្របនឹងការពិនិត្យដោយយុត្តិធម៌និងកាតព្វកិច្ចផ្លូវច្បាប់ ។
បញ្ចូលអ៊ីមែលអនុលោមភាពដែលមានការការពារ
