លក្ខខណ្ឌនៃការប្រើប្រាស់

លក្ខខណ្ឌនៃការប្រើប្រាស់

ការយល់ព្រមទទួលយក

ប្រើគេហទំព័រនេះ ប្រសិនបើអ្នកយល់ព្រមចំពោះលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ ។ CAIIA អាចធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌទាំងនេះ ហើយនឹងបញ្ជាក់កាលបរិច្ឆេទចូលជាធរមាននៃកំណែបច្ចុប្បន្ន ។

សម្រាប់ព័ត៌មានតែប៉ុណ្ណោះ

ខ្លឹមសារគេហទំព័រត្រូវបានផ្តល់សម្រាប់គោលបំណងស្ថាប័ន និងព័ត៌មានទូទៅ ។ វាមិនមែនជាដំបូន្មានផ្នែកច្បាប់ ពន្ធ វិនិយោគ ហិរញ្ញវត្ថុសវនកម្មការវាយតៃម្លបច្ចេកទេស បរិស្ថាន ឬនិយ័តកម្មឡើយ។ អ្នកប្រើប្រាស់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន និងទទួលដំបូន្មានវិជ្ជាជីវៈឯករាជ្យមុនេពលេធ្វើសេចក្តីសម្រេច ។

គ្មានការធានា ឬអំណាចរដ្ឋ

CAIIA មិនមែនជាទីភ្នាក់ងាររដ្ឋាភិបាល និងមិនចេញលិខិតអនុញ្ញាត អាជ្ញាបណ្ណសម្បទាន ឬការអនុម័តនិយ័តកម្មឡើយ។ សមាគមមិនធានាការផ្តល់ហិរញ្ញប្បទាន សកម្មភាពរបស់រដ្ឋាភិបាល ជោគជ័យនៃគម្រោង ផលចំណេញលើការវិនិយោគ ឬលទ្ធផលពាណិជ្ជកម្មេឡើយ ។ ការដាក់ស្នើតាមគេហទំព័រ ពាក្យសុំសមាជិកភាព កិច្ចប្រជុំណែនាំឲ្យភ្ជាប់ទំនាក់ទំនង ឯកសារបោះពុម្ពផ្សាយ ឬពឹ្រត្តិការណ៍មិនបង្កើតការគាំទ្រយល់ព្រម ទំនាក់ទំនងភ្នាក់ងារ កាតព្វកិច្ចបំពេញតួនាទីដើម្បីផលប្រយោជន៍របស់ភាគី ដែលទុកចិត្ត ឬការប្តេជ្ញាឡើយលោកលែងតែ CAIIA ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានជាលាយលក្ខណ៍អក្សរដែលមានការអនុញ្ញាត។

ការប្រើប្រាស់ដែលអាចទទួលយកបាន

អ្នកប្រើប្រាស់មិនត្រូវប្រើគេហទំព័រដើម្បីបំពានច្បាប់, បង្ហាញអត្តសញ្ញាណ ឬសិទ្ធិអំណាចមិនពិត, រំលោភសិទ្ធិ, ផ្ទុកកូដព្យាបាទ, ស្វែងរកចំណុចខ្សោយ ឬគេចវេះវិធានការសន្តិសុខ, ប្រមូលព័ត៌មានដោយគ្មានសិទ្ធិ, ដាក់ស្នើខ្លឹមសារមិនពិត បរិហារកេរ្តិ៍ រើសអើង ពាក់ព័ន្ធអំពើពុករលួយ ឬនាំឱ្យយល់ច្រឡំ, ឬប្រើអត្តសញ្ញាណ រូបសញ្ញា ព័ត៌មានសមាជិក ឬប្រព័ន្ធរបស់ CAIIA មិនត្រឹមត្រូវឡើយ។

កម្មសិទ្ធិបញ្ញា

លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ៖ CAIIA ជាម្ចាស់ ឬប្រើប្រាស់ដោយស្របច្បាប់នូវខ្លឹមសារ ការរចនា ឈ្មោះ រូបសញ្ញា និងសម្ភារនៃគេហទំព័រ។ គ្មានបុគ្គលណាអាចផលិតឡើងវិញ កែប្រែ ចែកចាយ បង្ហាញយល់ថាមានការគាំទ្រយល់ព្រម ឬប្រើអត្តសញ្ញាណដែលត្រូវបានការពាររបស់ CAIIA សម្រាប់គោលបំណងពាណិជ្ជកម្ម ឬស្ថាប័ន ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនឡើយ។ ការប្រើប្រាស់ផ្លូវការមានការកម្រិត ហើយមិនត្រូវចម្លង ឬប្រើដោយគ្មានការអនុញ្ញាតច្បាស់លាស់ឡើយ។

តំណភ្ជាប់និងអ្នកវិជ្ជាជីវៈភាគីទីបី

តំណភ្ជាប់ ការបញ្ជូន និងការណែនាំឱ្យភ្ជាប់ទំនាក់ទំនងត្រូវបានផ្តល់ដើម្បីភាពងាយស្រួល ឬសម្រាប់កិច្ចសហការដែលបានកំណត់។ CAIIA មិនគ្រប់គ្រងភាគីទីបីទាំងអស់ និងមិនគាំទ្រយល់ព្រម ឬធានាសេវារបស់ភាគីទាំងនោះឡើយ លើកលែងតែសេចក្តីថ្លែងការណ៍ដែលមានការអនុញ្ញាតបានចែងយ៉ាងច្បាស់លាស់ដូច្នេះ។ អ្នកប្រើប្រាស់ទទួលខុសត្រូវចំពោះការវាយតម្លៃភាគីទីបី និងការព្រមព្រៀងលក្ខខណ្ឌរបស់ខ្លួន។

ការដាក់ស្នើព័ត៌មានសម្ងាត់

កុំផ្ញើព័ត៌មានដែលមានអភ័យឯកសិទ្ធិច្បាប់ ព័ត៌មានរសើបខ្លាំង ឬព័ត៌មានសំខាន់ខ្លាំងចំពោះសន្តិសុខ តាមទម្រង់ទូទៅនៃគេហទំព័រ។ សូមប្រើបណ្តាញសុវត្ថិភាពដែលបានអនុម័ត បន្ទាប់ពី CAIIA បញ្ជាក់វិធីសាស្ត្រ និងគោលបំណង។ កាតព្វកិច្ចរក្សាសម្ងាត់កើតឡើងតែតាមច្បាប់ជាធរមាន គោលនយោបាយ CAIIA ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរដែលមានការអនុញ្ញាតប៉ុណ្ណោះ។

ភាពអាចប្រើប្រាស់បាន និងការទទួលខុសត្រូវ

CAIIA ព្យាយាមរក្សាគេហទំព័រឱ្យមានភាពត្រឹមត្រូវ និងអាចប្រើបាន ប៉ុន្តែមិនធានាថាការចូលប្រើនឹងគ្មានការរំខាន ឬថាគ្រប់ព័ត៌មានទាំងអស់មានភាពពេញលេញ ទាន់សម័យ ឬគ្មានកំហុសឡើយ។ ក្នុងកម្រិតដែលច្បាប់អនុញ្ញាត CAIIA មិនទទួលខុសត្រូវចំពោះការខាតបង់ដែលកើតឡើងតែពីការពឹងផ្អែកលើព័ត៌មានទូទៅនៃគេហទំព័រ ខ្លឹមសារភាគីទីបី ឬការប្រើគេហទំព័រដោយគ្មានការអនុញ្ញាតឡើយ។ គ្មានចំណុចណាក្នុងលក្ខខណ្ឌទាំងនេះដកចេញការទទួលខុសត្រូវដែលច្បាប់មិនអនុញ្ញាតឱ្យដកចេញនោះទេ។

ក្របខណ្ឌច្បាប់គ្រប់គ្រង

លក្ខខណ្ឌទាំងនេះស្ថិតក្រោមច្បាប់ជាធរមានៃព្រះរាជាណាច្រកកម្ពុជា ។ វិវាទណាមួយត្រុវ ដោះស្រាយតាមនីតិវិធីស្របច្បាប់ និងនៅស្ថាប័នដោះស្រាយវិវាទមានសមត្ថកិច្ចដោយគោរពតាមកិច្ចព្រមព្រៀង ជាលាយលក្ខណ៍អក្សរដែលមានសុពលភាពរវាងភាគី ប្រសិនបើមាន ។

បញ្ចូលកាលបរិច្ឆេទដែលបានអនុម័តស្រមាប់ការបោះពុម្ពផ្សាយ

ការិយាល័យដែលបានចុះបញ្ជី

Connect With CAIIA