សេចក្តីជូនដំណឹងស្តីពីឯកជនភាព

កំណត់សម្គាល់សម្រាប់ការបោះពុម្ពផ្សាយ

នេះជាអត្ថបទមូលដ្ឋានដែលតម្រៀបសម្រាប់មូលដ្ឋាន ។មុនពេលបោះពុម្ពផ្សាយ CAIIA គួរឱ្យទីប្រឹក្សាច្បាប់កម្ពុជា និងអ្នកដឹកនាំផ្នែកសន្តិសុខទិន្នន័យរបស់ខ្លួនបញ្ជាក់ព័ត៌មានចុងក្រោយការគ្របគ្រងទិន្ន័យ ប្រពន្ធ័ ការផ្ទេរឆ្លងដែន ខូគី រយៈពេលរក្សាទុក មូលដ្ឋានស្របច្បាប់ បណ្តាញបណ្តឹង ។

សេចក្តីជូនដំណឹងស្តីពីឯកជនភាព

យើងជានរណា

សម្ព័ន្ធវិនិយោគិនចិន-អាស៊ាន និងអន្តរជាតិ គឺជាសមាគមមិនស្វែងរកបា្រក់ចំណេញដែលបានចុះបញ្ជីនៅកម្ពុជា ។ សម្រាប់សំណួរអំពីសេចក្តីជូនដំណឹងនះ ឬព័ត៌មានផ្ទាល់ខ្លួនដែល CAIIA ចាត់ចែង សូមទាក់ទង [email protected] ឬផ្ញើលិខិតទៅការិយាល័យដែលបានចុះបញ្ជី ។

ព័ត៌មានដែលយើងអាចប្រមូល

អាស្រ័យលើប្រភេទទំនាក់ទំនង CAIIAអាចប្រមូលព័ត៌មានអត្តសញ្ញាណ និងទំនាក់ទំនង, ព័ត៌មានអង្គភាព ការងារ និងវិជ្ជាជីវៈ, កំណត់ត្រាចុះបញ្ជីក្រុមហ៊ុន សិទ្ធិអំណាច កម្មសិទ្ធិនិងអនុលោម, ព័ត៌មានសមាជិកភាពនឹងព្រឹត្តិការណ៍, ព័ត៌មានគម្រោងនិងវិនិយោគ, កំណត់ត្រាឆ្លើយតប, និងកិច្ចប្រជុំ, កំណត់គេហទំព័រ និងសន្តិសុខ, កំណត់ត្រាទូទាត់នឹងប្រតិបត្តិការ និងព័ត៌មានដែលបានដាក់ស្នើរដោយស្មគ្រ័ចិត្តតាមរយៈការសួរ សុំពាក្យ បណ្ដាញរាយការណ៍ ឬបន្ទប់ទិន្នន័យសុវត្ថិភាព ។

មូលហេតុដែលយើងប្រើព័ត៌មាន

CAIIA អាចប្រើព័ត៌មានដើម្បី៖

01

ឆ្លើយតបការសាកសួរ នឹងគ្រប់គ្រងទំនាក់ទំនង

02

វាយតម្លៃពាក្យសុំសមាជិកភាព និងភាពជាដៃគូ

03

ធ្វើការត្រួតពិនិត្យដោយប្រុងប្រយ័ត្ននិងពិនិត្យទំនាស់ផលប្រយោជន៍ដោយស្របច្បាប់

04

ពិនិត្យឱកាសវិនិយោគ និងអនុវត្តកម្មវិធីដែលបានព្រមព្រៀង

05

គ្រប់គ្រងព្រឹត្តិការណ៍ គណៈប្រតិភូ ឯកសារបោះពុម្ពផ្សាយ និងការទំនាក់ទំនង

06

រក្សាកំណត់ត្រាហិរញ្ញវត្ថុ អភិបាលកិច្ច ច្បាប់ និងសន្តិសុខ

07

បង្ការការឆបោក អំពើរពុករលួយ ការប្រើប្រាស់មិនត្រឹមត្រូវ ការគំរាមកំហែងសាយប័រ និងការប្រព្រឹត្តិមិនត្រឹមត្រូវផ្សេងៗទៀត

08

អនុវត្តតាមច្បាប់ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច

09

ការពារ CAIIA សមាជិក ដៃគូបុគ្គលិក និងភាគីពាក់ព័ន្ធដែលរងផលប៉ះពាល់

ការចែករំលែកព័ត៌មាន

CAIIA អាចចែករំលែកព័ត៌មានពាក់ព័ន្ធជាមួយបុគ្គលិកដែលមានសិទ្ធិអង្គភាពគ្រប់គ្រង អ្នកផ្តល់សេវា ទីបឹ្រក្សាវិជ្ជាជីវៈ ដៃគូស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចនិងភាគីផ្សេងទៀត នៅពេលបុគ្គលសាមីយល់ព្រម កិច្ចសហការតម្រូវ ច្បាប់អនុញ្ញាត ឬតម្រូវ ឬមានត្រមូវការស្របច្បាប់ផ្នែកសុវត្ថិភាព សុចរិតភាព ឬផ្លូវច្បាប់ ។ CAIIA នឹងព្យាយាមកំណត់ការចែករំលែកត្រឹមអ្វីដែលចាំបាច់ដោយសមហតុផល និងតម្រូវឱ្យអ្នកទទួលគោរពកាតព្វកិច្ចរក្សាការសម្ងាត់ និងសន្តិសុខសមស្រប ។

កាចាត់ចែងព័ត៌មានជាអន្តរជាតិ

ការងាររបស់ CAIIA អាចពាក់ព័ន្ធនឹងអ្នកចូលរួមេនៅកម្ពុជា ចិន អាស៊ាន និងដែនសមត្ថកិច្ចេផ្សេងទៀត។ នៅពេលព័ត៌មានត្រូវបានចាត់ចែងឆ្លងដែនដោយស្របច្បាប់ CAIIA នឹងអនុវត្តវិធានការការពារផ្នែកកិច្ចសន្យា អង្គភាព និងបច្ចេកទេសសមស្រប ស្របតាមលក្ខខណ្ឌជាធរមាន ។

ការរក្សាទុក និងសន្តិសុខ

CAIIA រក្សាទុកព័ត៌មានតាមរយៈពេលដែលចាំបាច់ដោយសមហតុផល សម្រាប់គោលបំណងប្រមូល កាតព្វកិច្ចកិច្ចសន្យា និងច្បាប់ ការគ្រប់គ្រងវិវាទ កំណត់ត្រាស្ថាប័ន និងសន្តិសុខ។ សមាគមប្រើវិធានសិទ្ធិចូលប្រើប្រាស់ ការរក្សារការសម្ងាត់ កំណត់ត្រាសវនកម្មការការពារសន្តិសុខសាយប័រ និងនីតិវិធីឧប្បត្តិហេតុក្នុងកម្រិតសមស្រប។ គ្មានប្រព័ន្ធណាមានសុវត្ថិភាពទាំង្រស្រុងទេ ហើយអ្នកប្រើបា្រស់គួរបញ្ជូនព័ត៌មានរសើបតែតាមបណ្ដាញដែលបានអនុម័តប៉ុណ្ណោះ ។

សំណើរបស់អ្នក

ដោយអនុលោមតាមច្បាប់ជាធរមាន និងតម្រូវការស្របច្បាប់របស់ស្ថាប័ន បុគ្គលអាចស្នើឱ្យ CAIIA ពិនិត្យ កែតម្រូវ ធ្វើបច្ចុប្បន្នភាព កម្រិតការប្រើប្រាស់ ឬលុបព័ត៌មានផ្ទាល់ខ្លួន ឬដកការយល់ព្រមដែលជាមូលដ្ឋាននៃការប្រើប្រាស់ជាក់លាក់មួយ ។ CAIIA អាចត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណមុនពេលអនុវត្ត ហើយអាចរក្សាទុកព័ត៌មាននៅពេលមានតម្រូវការច្បាប់ ឬតម្រូវការរក្សាកំណត់ត្រាស្របច្បាប់ ។

ការធ្វើបច្ចុប្បន្នភាព

CAIIA អាចធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងនេះ នៅពេលប្រព័ន្ធ កម្មវិធី និងកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនវិវឌ្ឍ ។ គេហទំព័រនឹងបង្ហាញកាលបរិច្ឆេទចូលជាធរមាននៃកំណែបច្ចុប្បន្ន។

ការិយាល័យដែលបានចុះបញ្ជី

Connect With CAIIA