- អភិបាលកិច្ច
អភិបាលកិច្ចនិងភាពជាអ្នកដឹកនាំ| CAIIA
ស្វែងយល់អំពីមហាសន្និបាត គណៈកម្មាធិកាប្រតិបត្តិប្រធាន លេខាធិការដ្ឋាន អង្គភាពបឹ្រក្សា គណៈកម្មការ និងក្របខណ្ឌគណនេយ្យភាពរបស់ CAIIA ។
អភិបាលកិច្ចដែលរៀបចំឡើងដើម្បីធានាគណនេយ្យភាព
មហាសន្និបាត
មហាសន្និបាតរួមមានសមាជិកពេញសិទ្ធិដែលមានលក្ខណៈសម្បត្តិនិងជាអង្គភាពគ្រប់គ្រងកំពូលរបស់ CAIIA ។ មហាសន្និបាតបោះឆ្នោតជ្រើសរើស និងដកហូតតំណែងថ្នាក់ដឹកនាំជាប់ឆ្នោត អនុម័តទិសដៅយុទ្ធសាស្ត្រកម្មវិធីការងារប្រចាំឆ្នាំ ថវិកា របាយការណ៍លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ព្រមទាំងសម្រេចលើបញ្ហាដែលរក្សាទុកក្នុងសមត្ថកិច្ចរបស់ខ្លួន ដូចជាការកែប្រែលក្ខន្តិកៈ សេចក្តីសម្រេចសំខាន់ៗអំពីទ្រព្យសម្បត្តិ និងការរំលាយសមាគម ។
គណៈកម្មាធិការប្រតិបិត្ត
គណៈកម្មាធិការប្រតិបត្តិមានតួនាទីជាក្រុមប្រឹក្សាភិបាល និងអង្គភាពត្រួតពិនិត្យយុទ្ធសា្រស្តរបស់ CAIIA ។ គណៈកម្មាធិការនេះមានសមាជិកជាប់ឆ្នោតមិនតិចជាងបាំ្ររូប និងមិនលើសពីដប់បាំ្ររូប ដោយសមាសភាពត្រូវបានចុះបញ្ជី ឬអនុម័តតាមត្រមូវការ។ ទំនួលខុសត្រូវរួមមានយុទ្ធសាស្ត្រការត្រួតពិនិត្យហិរញ្ញវត្ថុគោលនយោបាយ ការគ្រប់គ្រងហានិភ័យ សេចក្តីសម្រេចអំពីសមាជិកភាព ការតែងតាំងសំខាន់ៗ ភាពជាដៃគូវិធានការត្រួតពិនិត្យ និងលទ្ធផលការងាររបស់អង្គភាព ។
ប្រធាន និងថ្នាក់ដឹកនាំជាប់ឆ្នោត
ប្រធានជាថ្នាក់ដឹកនាំជាប់ឆ្នោតចម្បង និងជាតំណាងស្របច្បាប់របស់ CAIIA ដោយស្ថិតក្រោមអភិបាលកិច្ចរួម និងអំណាចដែលរក្សាទុកស្រមាប់អង្គភាពមានសមត្ថកិច្ច ។ អនុប្រធានគាំទ្រវិស័យការងារដែលបានប្រគល់ ។ អគ្គហេរញ្ញិកត្រួតពិនិត្យសុចរិតភាពហិរញ្ញវត្ថុវិធានការគ្រប់គ្រង ការរាយការណ៍និងការតៀមសវនកម្ម ។
អគ្គលេខាធិការដ្ឋានប្រតិបត្តិ
ក្រោមការដឹកនាំរបស់អគ្គលេខាធិការ លេខាធិការដ្ឋានគ្រប់គ្រងកម្មវិធីដែលបានអនុម័ត សេវាសមាជិក ការទទួលគម្រោងការស្រាវជ្រាវ ការទំនាក់ទំនង ប្រព័ន្ធឌីជីថល កំណត់ត្រា អនុលោមភាព ហិរញ្ញវត្ថុរដ្ឋបាល និងការរាយការណ៍តាមច្បាប់ ។
ក្រុមបឹ្រក្សាយោបល់អន្តរជាតិ
គណៈកម្មាធិការប្រតិបត្តិអាចចាត់តែតាំងវិនិយោគិនជាន់ខ្ពស់ អតីតអ្នកការទូត មន្ត្រីសាធារណៈ អ្នកឯកទេសអភិវឌ្ឍន៍ អ្នកដឹកនាំឧស្សាហកម្មទីបឹ្រក្សាច្បាប់ និងអ្នកសិក្សាស្រាវជ្រាវដើម្បីផ្តល់ការណែនាំដែលមិនមានអានុភាពចងកាតព្វកិច្ច ។ ទីបឹ្រក្សាគ្មានសិទ្ធិបោះឆ្នោតក្នុងអភិបាលកិច្ចអំណាចប្រតិបត្តិឬសិទ្ធិតំណាង CAIIA ឡើយ លើកលែងតែមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរដោយឡែក ។
គណៈកម្មការឯកទេស
គណៈកម្មាធិការ្របតិបត្តិអាចបេង្កើតគណៈកម្មការអចិន្ត្រៃយ៍ឬបេណ្ដោះអាសន្នក្រោមលក្ខខណ្ឌយោងជាលាយលក្ខណ៍អក្សរ។ គណៈកម្មការទាំងនេះអាចគ្របដណ្តប់លើសវនកម្មហានិភ័យ និងអនុលោមភាព, អភិបាលកិច្ចនិងការតែងតាំងបេក្ខជន, ហិរញ្ញវត្ថុ និងការកៀរគរធនធាន, និងកម្មវិធីនិងភាពជាដៃគូ។
- សមាសភាពដែលបានកត់ត្រាក្នុងឧបសម្ព័ន្ធ 3 នៃលក្ខន្តិកៈដែលបានចុះបញ្ជីមានដូចខាងេ្រក្រោម៖
សមាសភាពគណៈកម្មាធិការប្រតិបត្តិ
- ក្របខណ្ឌគណនេយ្យភាព
CAIIA រក្សា ឬត្រូវអភិវឌ្ឍវិធានការត្រួតពិនិត្យស្រមាប់
- ទំនាស់ផលប្រយោជន៍និងការដកខ្លួនចេញពីការពិចារណា ឬសម្រេច
- ការអនុញ្ញាតដោយអ្នកមានសិទ្ធិពីររូប និងការបែងចែកភារកិច្ចហិរញ្ញវត្ថុដាច់ពីគ្នា
- លទ្ធកម្មនិងការគ្រប់គ្រង់ទ្រព្យសម្បត្តិដែលមានឯកសាបញ្ជាក់
- កំណត់ត្រាគណនេយ្យ របាយការណ៍ប្រចាំឆ្នាំនិងសវនកម្មខាងក្រៅសមស្រប
- កំណត់ហេតុប្រជុំ សេចក្តីសម្រេច ការប្រគល់សិទ្ធិ និងកំណត់ត្រាស្ថាប័ន
- ការគ្រប់គ្រងហានិភ័យទូទាំងអង្គភាព និងការបញ្ជូនបញ្ហាទៅថ្នាក់មានសមត្ថកិច្ចខ្ពស់ជាង
- កំណត់្រតាសមាជិក ដៃគូម្ចាស់ជំនួយ បុគ្គលិក បណ្ដុំឱកាសវិនិយោគ និងទិន្នន័យ
- ការរាយការណ៍អនុលោមភាព និងការដោះស្រាយបណ្តឹង
- ការតាមដាន និងការរាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ
- សេចក្តីថ្លែងការណ៍ស្តីពីការអនុញ្ញាត
គ្មានថ្នាក់ដឹកនាំសមាជិក ទីប្រឹក្សា និយោជិត ដៃគូឬភ្នាក់ងារណាម្នាក់អាចបង្កើតកាតព្វកិច្ចចង CAIIA ប្រើត្រាផ្លូវការបង្កើតបំណុល ឬការទទួលខុសត្រូវប្រកាសជំហររបស់ស្ថាប័ន ឬធ្វើការប្តជ្ញាក្នុងនាមសមាគមបានឡើយ ដោយគ្មានសិទ្ធិអំណាចតាមលក្ខន្តិកៈ សេចក្តីសម្រេចមានសុពលភាព ឬការប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរ ។
